| |

ការអប់រំចំណេះដឹងអំពីជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជំងឺទឹកនោមផ្អែមជាជំងឺមិនឆ្លង ដែលបង្កឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដោយស្ងៀមស្ងាត់។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបង្កឡើងពីជំងឺទឹកនោមផ្អែម ទាមទារឱ្យមានការយកចិត្តទុកដាក់ ការពន្យល់បានក្បោះក្បាយពីគ្រូពេទ្យជំនាញទៅដល់អ្នកជំងឺអំពីទិសដៅនៃការព្យាបាល របបអាហារ និងអត្ថប្រយោជន៍នៃការហាត់ប្រាណជាដើម។ លើសពីនេះទៅទៀត សៀវភៅជំនួយស្មារតីសម្រប់អ្នកជំងឺ និងវីដេអូអប់រំក្នុងទូរសព្ទដៃពិតជាមានសារៈសំខាន់សម្រាប់ជំនួយបន្ថែមនៅផ្ទះ ដើម្បីឱ្យអ្នកជំងឺអាចយល់ដឹងបានកាន់តែច្បាស់ពីជំងឺរបស់ខ្លួន។ ​

លោកស្រីវេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញអរម៉ូន ដែលបម្រើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានអប់រំអ្នកជំងឺទឹកនោមផ្អែម ដោយផ្អែកលើឯកសារយោង «សៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម» របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ។

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *